បញ្ញត្តការកំណត់ដឹង នូវចំណែកកាមារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះការបញ្ញត្តិនេះ (បើប្រៀបធៀប) ធម៌ទេសនា ដោយធម៌ទេសនា (ប្រៀបធៀប) ពាក្យប្រៀនប្រដៅ ដោយពាក្យប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើងក្តី តើណាមានសេចក្តីវិសេសជាងណា មានសេចក្តីអធិប្បាយដូចម្តេច មានហេតុផ្សេងគ្នាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ មិនបានត្រេកអរ មិនបានហាមឃាត់ភាសិត របស់ពួកបរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះមិនបានត្រេកអរ មិនបានហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញមក ដោយគិតគ្នាថា ពួកយើងគង់នឹងដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគមិនខាន។