[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតំរេករបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាមគុណ (ចំណង់កាម)នេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក...១ ក្លិនទាំងឡាយ ដែលគប្បីដឹងបានដោយច្រមុះ...១ រសទាំងឡាយ ដែលគប្បីដឹងបានដោយអណ្តាត...១ ផ្សព្វទាំងឡាយ ដែលគប្បីដឹងបានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា កាមគុណ៥ ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យកាមគុណទាំង៥ប្រការនេះ នេះឯងជាតំរេក របស់កាមទាំងឡាយ។
[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយសិល្បសាស្ត្រណាមួយ ទោះបីដោយការរាប់ម្រាម
[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយសិល្បសាស្ត្រណាមួយ ទោះបីដោយការរាប់ម្រាម