មិនមានដល់អាត្មាអញវិញឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាព្រះរាជាទាំងឡាយ ទាស់ទែងគ្នា នឹងព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំងឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតីទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងនឹងសំឡាញ់ខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីឈ្លោះប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះហើយ ប្រហារគ្នាទៅវិញទៅមកដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នាដោយដំបងខ្លះ ប្រហារគ្នាដោយគ្រឿងសស្ត្រាខ្លះ ជនទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ក្នុងទីនោះខ្លះ