ដើម្បីបំបាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចរិយធម៌ អាត្មាអញនឹងកំចាត់បង់នូវវេទនាចាស់ គឺសេចក្តីស្រេកឃ្លានដែលមានហើយផង និងញុំាងវេទនាថ្មី គឺការឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយក្នុងឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មាអញ ដោយបានបរិភោគនូវចង្ហាន់បិណ្ឌបាតនេះ។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវទីសេនាសនៈ គ្រាន់តែដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបន្ទោបង់នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ ហើយអភិរម្យសម្ងំនៅក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវគ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ គ្រាន់តែដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំងជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ