វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់(១)ខ្លះ ធ្វើនូវសង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីង ដូចជាសម្បកស័ង្ខ(២)ខ្លះ ធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូ(៣)ខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើង(៤)ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃ(៥)ខ្លះ ធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលធ្វើដូចជា
(១) អដ្ឋកថា ថា បានដល់អំពើដែលគេបកស្បែកក្បាល ហើយយកដង្កាប់ ចាប់ដុំដែកដែលក្តៅ ដាក់លើរលាក្បាលនោះ ខួរក្នុងក្បាលក៏ពុះឡើង។ (២) អំពើដែលគេចៀរស្បែក តាំងអំពីបបូរមាត់ខាងលើ រហូតដល់គំត្រចៀកទាំងពីរ រៀងមកដល់កញ្ចឹងក ហើយយកសក់រុំនឹងកំណាត់ឈើ រួចទាញកន្ត្រាក់ឲ្យរបើកស្បែកក្បាលចេញ ហើយយកដុំថ្មដុសខាត់រលាក្បាលឲ្យរលីង រួចលាងទឹកឲ្យស្អាត ឲ្យសល់នៅតែឆ្អឹងរលាដែលសដូចជាសំបកស័ង្ខ។ (៣) អដ្ឋកថា ថា អំពើដែលគេយកកង្វារដែក ថ្ពក់មាត់ឲ្យហា ហើយដុតប្រទីបក្នុងមាត់ ហើយយកពន្លាកដាប់មាត់ឲ្យរយះដល់គំត្រចៀកទាំងពីរ ឲ្យដូចជាមាត់រាហូ។ (៤) [អំពើដែលគេយកកំណាត់សំពត់ ជ្រលក់ប្រេង រុំសរីរៈទាំងអស់ ហើយឈួលភ្លើង។ (៥) អំពើដែលគេយកកំណាត់សំពត់ជ្រលក់ប្រេង រុំដៃទាំងពីរ ហើយឈួលភ្លើង។