ឬ​ព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​ ​ដឹង​នូវ​តម្រេក​ ​របស់​កាម​ទាំងឡាយ​ថា​ ​ជា​គ្រឿង​ត្រេកអរ​ផង​ ​ដឹង​នូវ​ទោស​របស់​កាម​ទាំងឡាយ​ ​ថា​ជា​ទោស​ផង​ ​ដឹង​នូវ​គ្រឿងរ​លាស់​ចេញ​នូវ​កាម​ទាំងឡាយ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​ដោយពិត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​នឹង​កំណត់​ដឹង​នូវ​កាម​ទាំងឡាយ​ដោយខ្លួនឯង​ឬ​ ​ឬក៏​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ ​ទើបនឹង​កំណត់​ដឹង​ ​នូវ​កាម​ទាំងឡាយ​បាន​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ដើម្បី​សេចក្តី​ប្រតិបត្តិ​យ៉ាងនោះ​ ​នេះ​ទើប​ជា​ឋានៈ​។​
 [​២០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​តម្រេក​របស់​រូប​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចយ៉ាង​ខត្តិយ​កញ្ញា​ ​ឬ​ព្រាហ្មណ​កញ្ញា​ ​គហបតិ​កញ្ញា​ ​ដែល​មាន​វ័យ១៥ឆ្នាំ​ ​ឬ១៦ឆ្នាំ​ ​ជា​ស្រ្តី​មិន​ខ្ពស់​ពេក​ ​មិន​ទាប​ពេក​ ​មិន​ស្គម​ពេក​ ​មិន​ធាត់​ពេក​ ​មិន​ខ្មៅ​ពេក​ ​មិន​សពេ​ក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ស្ត្រី​នោះ​ ​មាន​សម្បុរ​ល្អ​ស្អាត​សមរម្យ​ ​ក្នុង​សម័យ​នោះ​ឬទេ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​សេចក្តី​សុខ​ ​សោមនស្ស​កើតឡើង​ ​ព្រោះ​អាស្រ័យ​សម្បុរ​ល្អ​ស្អាត​នេះឯង​ ​ជា​តម្រេក​របស់​រូប​ទាំងឡាយ​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់