ផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹង មិនមានសាច់ និងឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹងទទេ មិនមានសរសៃជាគ្រឿងចងរួបរឹត ខ្ចាត់ខ្ចាយ រាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងដើមដៃទៅដោយឡែក ឆ្អឹងស្មាទៅដោយឡែក