ពោលថា តម្រេករបស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណាដែលភិក្ខុ។បេ។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបានគិត ដើម្បីបៀតបៀនខ្លួនឯង។បេ។ ទើបឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុជាអ្នកមានចិត្តព្រងើយផង មានស្មារតីតាំងមាំផង មានប្រាជ្ញាដឹងសព្វផង ទទួលនូវសេចក្តីសុខ ដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសំដែងថា បុគ្គលដែលបានចូលកាន់តតិយជ្ឈាន រមែងជាអ្នកមានចិត្តព្រងើយ មានស្មារតីនៅជាសុខ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុ។បេ។ ព្រោះអស់ទៅនៃបីតិ ក្នុងសម័យនោះ ភិក្ខុនោះឯង មិនគិត។បេ។ ទើបឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគត