ពោល​ថា​ ​សេចក្តី​ត្រេកអរ​ ​របស់​វេទនា​ទាំងឡាយ​ ​បំផុត​ត្រឹម​សេចក្តី​មិន​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយ​យ៉ាង​ទៀត​ ​ភិក្ខុ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានតែ​សតិ​ដ៏​បរិសុទ្ធ​ ​ព្រោះ​ឧបេក្ខា​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​ព្រោះ​រលត់​ទៅ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​។​បេ​។​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ឯង​ ​មិនបាន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិនបាន​គិត​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិនបាន​គិត​ដើម្បី​បៀតបៀន​បុគ្គល​ទាំង២ពួក​ ​គឺ​ខ្លួន​ ​និង​បុគ្គល​ដទៃ​ផង​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ទទួល​នូវ​វេទនា​ ​ដែល​មិន​មាន​សេចក្តី​ព្យាបាទ​ ​តែមួយ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​តែង​ពោល​ថា​ ​សេចក្តី​ត្រេកអរ​ ​របស់​វេទនា​ទាំងឡាយ​ ​បំផុត​ត្រឹម​សេចក្តី​មិន​ព្យាបាទ​។​ ​
 [​២០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​ទោស​ ​របស់​វេទនា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ដែល​វេទនា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ទៅជាធម្មតា​ ​នេះឯង​ ​ជា​ទោស​របស់​វេទនា​ទាំងឡាយ​។​
ថយ | ទំព័រទី ៣៣២ | បន្ទាប់