ផង ដឹងនូវគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះតាមពិត ទើបសមណៈ ឬព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវវេទនាទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹងនូវវេទនាទាំងឡាយបាន ទាំងបបួលនូវបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះទើបជាឋានៈ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហាទុក្ខក្ខន្ធសូត្រ ទី៣។