អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការអត់ធន់។
[១៦] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការវៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ វៀរនូវដំរីកាច វៀរសេះកាច វៀរគោកាច វៀរឆ្កែកាច វៀរសត្វពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ។ មួយវិញទៀត ភិក្ខុអង្គុយលើអាសនៈ មិនសមគួរ មានសភាពយ៉ាងណា ត្រាច់ទៅក្នុងទីមិនគួរ មានសភាពយ៉ាងណា សេពគប់នូវបាបមិត្រ មានសភាពយ៉ាងណា ពួកសព្រហ្មចារីភិក្ខុ ជាអ្នកប្រាជ្ញ គប្បីជឿ (ថាភិក្ខុនោះ ជាអ្នកប្រព្រឹត្តទៅ) ក្នុងទីដ៏លាមកទាំងឡាយ។ ភិក្ខុនោះពិចារណាដោយឧបាយហើយ វៀរនូវអាសនៈ ដែលមិនសមគួរនោះផង នូវទីគោចរ ដែលមិនសមគួរនោះផង នូវពួកបាបមិត្រនោះផង។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនវៀរនូវហេតុ ដែលគួរវៀរណាមួយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន