ដោយ​ភាវៈ​នៃ​ខ្លួន​ជា​ខ្មាន់ធ្នូ​ក្តី​ ​ដោយ​ភាវៈ​នៃ​ខ្លួន​ជា​រាជបុរស​ក្តី​ ​ដោយ​សិល្បសាស្ត្រ​ឯណា​នីមួយ​ក្តី​ ​កុលបុត្រ​ដែល​អាស្រ័យ​នូវ​ការ​ចិញ្ចឹមជីវិត​ ​ដោយ​ការរាប់​ម្រាមដៃ​ទទេ​ ​ជាដើម​នោះ​ ​តែង​មាន​ត្រជាក់​បៀតបៀន​ ​មាន​ក្តៅ​បៀតបៀន​ ​ប៉ះពាល់​ដោយ​សម្ផស្ស​នៃ​របោម​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ ​ស្លាប់​ខ្លួន​ដោយ​សេចក្តី​ស្រេកឃ្លាន​ ​បពិត្រ​មហា​នាម​ ​នេះឯង​ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​។​ ​បពិត្រ​មហា​នាម​ ​កាលបើ​កុលបុត្រ​នោះ​ ​ប្រឹងប្រែង​ ​ខ្នះខ្នែង​ ​ខ្មីឃ្មាត​ ​យ៉ាងនេះ​ហើយ​ ​ភោគៈ​ទាំងនោះ​ ​ក៏​មិនបាន​សម្រេច​ ​កុលបុត្ត​នោះ​ ​តែង​ក្រៀមក្រំ​ចិត្ត​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​ទ្រហោយំ​ ​ដល់​នូវ​សេចក្តី​វង្វេង​ថា​ ​ឱ​ ​សេចក្តី​ប្រឹងប្រែង​របស់​អញ​ ​អសារឥតការ​សោះ​ ​ឱ​ ​សេចក្តី​ព្យាយាម​របស់​អញ​ ​ឥត​ផលប្រយោជន៍​សោះ​។​ ​បពិត្រ​មហា​នាម​ ​នេះឯង​ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​។​ ​បពិត្រ​មហា​នាម​ ​កាលបើ​កុលបុត្ត​នោះ​ ​ខំប្រឹង​ប្រែង​ ​ខ្នះខ្នែង​ ​ព្យាយាម​យ៉ាងនេះ​ហើយ​ ​ភោគៈ​ទាំងនោះ​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់