ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​។​
 [​២១៥​]​ ​ថ្វាយព្រះពរ​មហា​នាម​ ​មួយទៀត​ ​ព្រោះតែ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​ ​បាន​ជា​មនុស្ស​ទាំងឡាយ​ ​កាន់​យក​នូវ​ដាវ​ ​និង​ខែល​ ​កាន់​យក​នូវ​ធ្នូ​ ​សៀត​បំពង់ព្រួញ​ ​ចូល​ទៅកាន់​សង្គ្រាម​ ​ដែល​លើក​ជា​ក្បួនទ័ព​ ​មក​ទាំងសងខាង​ ​កាលដែល​គេ​បាញ់​ព្រួញ​មក​ក្តី​ ​កាលដែល​គេ​ពួយលំពែង​មក​ក្តី​ ​កាលដែល​គេ​ងាដាវ​ឡើង​ក្តី​ ​ពួក​មនុស្ស​ទាំងនោះ​ ​ក៏​បាញ់​គ្នា​ ​ដោយ​ព្រួញ​ខ្លះ​ ​ចាក់​គ្នា​ ​ដោយ​លំពែង​ខ្លះ​ ​កាប់​ក្បាល​គ្នា​ ​ដោយ​ដាវ​ខ្លះ​ ​ក្នុង​សង្គ្រាម​នោះ​ ​ពួក​មនុស្ស​ទាំងនោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ខ្លះ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើ​តែ​នឹង​ស្លាប់​ខ្លះ​ ​ក្នុង​សង្គ្រាម​នោះ​។​ ​បពិត្រ​មហា​នាម​ ​នេះឯង​ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​។​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់