ពោលយ៉ាងនេះថា ម្នាលនិគ្រន្ថទាំងឡាយដ៏ចំរើន បាបកម្មដែលអ្នកទាំងឡាយ បានធ្វើហើយក្នុងកាលមុន ក៏មានដែរ អ្នកទាំងឡាយចូរញុំាងបាបកម្មនោះ ឲ្យសាបសូន្យទៅ ដោយអំពើកម្រដ៏ជាទុក្ខនេះ ក៏ការដែលអ្នកទាំងឡាយ សង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ក្នុងអំពើដ៏កម្រនុ៎ះ ក្នុងកាលឥឡូវនេះ នោះឈ្មោះថា មិនធ្វើនូវបាបកម្មតទៅ ព្រោះហេតុនោះ កម្មចាស់ទាំងឡាយ ដែលវិនាសទៅ ដោយសារសេចក្តីព្យាយាម ទាំងកម្មថ្មីទាំងឡាយដែលមិនបានធ្វើ ឈ្មោះថា នឹងមិនមានការជាប់តាមតទៅ ព្រោះមិនមានការជាប់តាមតទៅ ឈ្មោះថា នឹងអស់ទៅនៃកម្ម ព្រោះអស់ទៅនៃកម្ម ឈ្មោះថា នឹងអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃទុក្ខ ឈ្មោះថា នឹងអស់ទៅនៃវេទនា ព្រោះអស់ទៅនៃវេទនា ឈ្មោះថា ទុក្ខទាំងពួងនឹងសាបសូន្យទៅ ក៏ពាក្យនោះឯង តែងគាប់ចិត្តផង គួរផង ដល់យើងទាំងឡាយ យើងទាំងឡាយ ជាអ្នកមានចិត្តរីករាយ ដោយពាក្យនោះ។
[២២០] បពិត្រមហានាម កាលនិគ្រន្ថទាំងឡាយ ពោលយ៉ាងនេះហើយ តថាគតក៏បានសួរនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយដឹងថា យើងទាំងឡាយធ្លាប់កើត ក្នុងកាលមុន ឬមិនដឹងថា មិនធ្លាប់កើត ក្នុងកាលមុនទេ។