តែកាលបើភិក្ខុនោះ វៀរនូវហេតុដែលគួរវៀរណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការវៀរ។
[១៧] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវកាមវិតក្កៈ ដែលកើតឡើងហើយ នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ។បេ។ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនបន្ទោបង់ នូវវិតក្កៈណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ បន្ទោបង់នូវវិតក្កៈណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការបន្ទោបង់។