មិនមែនថា មិនធ្លាប់កើតដូច្នេះទេ មិនដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម ក្នុងកាលមុន មិនមែនថាមិនបានធ្វើដូច្នេះទេ មិនដឹងថា យើងទាំងឡាយបានធ្វើបាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះទេ មិនបានដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខមានប្រមាណប៉ុណ្ណេះ គប្បីសាបសូន្យទៅ ឬក៏កាលបើទុក្ខ មានប្រមាណប៉ុណ្ណេះសាបសូន្យទៅហើយ ទុក្ខទាំងអស់ក៏នឹងសាបសូន្យទៅដូច្នេះទេ មិនបានដឹងថា ក្នុងសាសនារបស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយ ជាអកុសល ញុំាងធម៌ទាំងឡាយជាកុសលឲ្យកើតឡើង ក្នុងបច្ចុប្បន្ននេះ ដូច្នេះទេ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ កាលបើយ៉ាងនេះ មានតែជនទាំងឡាយណាក្នុងលោក ដែលជាអ្នកមានមារយាទអាក្រក់ មានដៃប្រឡាក់ដោយឈាម មានការងារអាក្រក់ ជនទាំងនោះ លុះបានកើតមកជាមនុស្សក្នុងកាលជាខាងក្រោយ ក៏បួសក្នុងពួកនិគ្រន្ថទៀតឬអ្វី។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ