មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​គង់នៅ​ជា​សុខ​ ​លើសលុប​ជាង​ព្រះ​គោតម​ដ៏​មាន​អាយុ​ ​ដូច្នេះ​មែនហើយ​ ​តែថា​ ​ដំណើរ​នុ៎ះ​ ​ចូរ​លើកទុក​សិន​ចុះ​ ​ឥឡូវនេះ​ ​ពួក​ខ្ញុំ​នឹង​សូម​សួរ​ព្រះ​គោតម​ដ៏​មាន​អាយុ​ថា​ ​បណ្តា​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចុះ​ព្រះបាទ​មា​គ​ធ​សេ​និយ​ពិម្ពិសារា​ជ​ ​និង​ព្រះ​គោតម​ដ៏​មាន​អាយុ​ ​នរណា​នៅជា​សុខ​ជាង​។​ ​តថាគត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​ត្រឡប់​សួរ​អ្នក​ទាំងឡាយ​ក្នុង​រឿង​នោះ​វិញ​ ​អ្នក​ទាំងឡាយ​ ​ចូលចិត្ត​យ៉ាងណា​ ​គប្បី​ព្យាករ​រឿង​នោះ​ ​យ៉ាងនោះ​ចុះ​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​អាច​មិន​កំរើក​ព្រះ​កាយ​ ​មិន​ពោល​ព្រះ​វាចា​ ​ប្រថាប់​នៅ​ ​សោយ​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​អស់៧យប់​ ​៧ថ្ងៃ​បាន​ឬទេ​។​ ​ពួក​និគ្រន្ថ​តប​ថា​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​តថាគត​សួរ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​មិន​អាច​កំរើក​ព្រះ​កាយ​ ​មិន​ពោល​ព្រះ​វាចា​ ​ប្រថាប់​នៅ​ ​សោយ​ចំពោះ​នូវ​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​អស់៦យប់​ ​៦ថ្ងៃ​.​.​.​ ​អស់៥យប់​ ​៥ថ្ងៃ​.​.​.​ ​អស់៤យប់​ ​៤ថ្ងៃ​.​.​ ​អស់៣យប់​ ​៣ថ្ងៃ​.​.​.​ ​អស់២​
ថយ | ទំព័រទី ៣៥២ | បន្ទាប់