យប់ ២ថ្ងៃ.. អស់១យប់ ១ថ្ងៃ បានឬទេ។ ពួកនិគ្រន្ថឆ្លើយតបថា ម្នាលអាវុសោ មិនបានទេ។ តថាគតពោលថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់១យប់ ១ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់២យប់ ២ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ... អស់៤យប់ ៤ថ្ងៃ... អស់៥យប់ ៥ថ្ងៃ... អស់៦យប់ ៦ថ្ងៃ.. អស់៧យប់ ៧ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ព្រះបាទមាគធសេនិយពិម្ពិសាររាជ និងតថាគត នរណានៅជាសុខជាង។ ពួកនិគ្រន្ថទាំងឡាយឆ្លើយតបថា កាលបើហេតុយ៉ាងនេះមានហើយ ព្រះគោតមដ៏មានអាយុ ព្រះអង្គតែងគង់នៅជាសុខ លើសលុបជាព្រះបាទមាគធសេនិយពិម្ពិសាររាជ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះចប់ហើយ មហានាមសក្យរាជ ក៏មានព្រះហឫទ័យទទួលអំណរ ត្រេកអរចំពោះភាសិតនៃព្រះមានព្រះភាគ។
ចប់ ចូឡទុក្ខក្ខន្ធសូត្រ ទី៤ តែប៉ុណ្ណេះ។