អនុមាន​សូត្រ​ ​ទី៥​


 ​[​២២១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​នៅក្នុង​ភេ​សក​ឡា​វ័ន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ ​ដល់​ពួក​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅក្នុង​ទីនោះ​ឯង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​តប​ពាក្យ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ថា​ ​ព្រះករុណា​។​
 [​២២២​]​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​បវារណា​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ប្រៀនប្រដៅ​ខ្ញុំ​ចុះ​ ​ខ្ញុំ​ជា​បុគ្គល​ដែល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​គួរ​ស្តីថា​បាន​ដូច្នេះ​ ​តែ​ភិក្ខុ​នោះ​ ​ទៅជា​អ្នក​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​ ​ប្រកបដោយ​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ​ ​ជា​អ្នក​មិន​ចេះ​អត់ធន់​ ​ជា​អ្នក​មិន​កាន់​យក​នូវ​ពាក្យ​ប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​ ​កាលបើ​ដូច្នោះ​ ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​តែង​សំគាល់​នូវ​ភិក្ខុ​នោះ​ថា​ ​ជា​អ្នក​មិន​គួរ​ស្តីថា​ផង​ ​សំគាល់​ថា​ ​មិន​គួរ​ប្រៀនប្រដៅ​ផង​ ​សំគាល់​ថា​ ​មិន​គួរ​ដល់​នូវ​សេចក្តី​ស្និទ្ធស្នាល​ក្នុង​បុគ្គល​នោះ​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់