(ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅក្រ នោះ មាន១៦យ៉ាងគឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ នេះឯងជាធម៌