[១៨] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ ចំរើននូវសតិសម្ពោជង្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់(១) ដែលអាស្រ័យនូវធម៌ ជាគ្រឿងប្រាសចាករាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌បង្អោនទៅ ដើម្បីលះកិលេស ពិចារណាដោយឧបាយហើយ ទើបចំរើននូវធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើននូវវិរិយសម្ពោជ្ឈង្គ។បេ។ ចំរើននូវបីតិសម្ពោជ្ឈង្គ។បេ។ ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវសមាធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ដែលអាស្រ័យនូវធម៌ ជាទីប្រាសចាករាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌បង្អោនទៅ ដើម្បីលះកិលេស។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនចំរើននូវសម្ពោជ្ឈង្គណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន
(១) ការស្ងប់ស្ងាត់មាន៥ប្រការ មាន តទង្គវិវេកជាដើម អធិប្បាយដូចបហាន៥ប្រការ ក្នុងមូលបរិយាយសូត្រនេះដែរ (ទំព័រលេខ១)។