ហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងត្រូវតែឆ្លើយក្នុងដំណើររបស់ខ្លួន។ បុគ្គលណា ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកលុបគុណគេ មិនត្រូវជាអ្នកប្រឡងវាសនាឡើយ។ បុគ្គលណា ជាអ្នកច្រណែន មានសេចក្តីកំណាញ់ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកច្រណែន មានសេចក្តីកំណាញ់ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកច្រណែន មិនត្រូវមានសេចក្តីកំណាញ់ឡើយ។ បុគ្គលណា ជាអ្នកអួតអាង ជាអ្នកមានពុតមាយា បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មា