ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​ប្រកាន់​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួនឯង​ឡើយ​ ​មិន​ត្រូវជា​អ្នក​ប្រកាន់​មាំ​ ​ត្រូវជា​អ្នក​លះបង់​ទិដ្ឋិ​បាន​ដោយ​ងាយ​វិញ​។​
 [​២២៥​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​ធម៌​ទាំង១៦នោះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​មិន​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកលើ​ក​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ដឹង​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់