ត្រូវ​អ្នកចោទ​ ​គេ​ចោទ​ហើយ​ ​តែង​និយាយ​គ្រប​សង្កត់​អ្នកចោទ​វិញ​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ដែល​ត្រូវ​អ្នកចោទ​ ​គេ​ចោទ​ហើយ​ ​តែង​និយាយ​គ្រប​សង្កត់​អ្នកចោទ​វិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​ដែល​ត្រូវ​អ្នកចោទ​ ​គេ​ចោទ​ហើយ​ ​មិន​និយាយ​គ្រប​សង្កត់​អ្នកចោទ​វិញ​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ដែល​ត្រូវ​អ្នកចោទ​ ​គេ​ចោទ​ហើយ​ ​តែង​និយាយ​បន្លែបន្លប់​អ្នកចោទ​ ​ដោយហេតុ​ដទៃ​ ​ឬ​ពាក្យ​ផ្សេង​ៗ​ ​និយាយ​គេចកែ​ ​ដោយ​សំដី​ខាងក្រៅ​ ​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ដែរ​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ដែល​ត្រូវ​អ្នកចោទ​ ​គេ​ចោទ​ហើយ​ ​តែង​និយាយ​បន្លែបន្លប់​ ​ដោយហេតុ​ដទៃ​ ​ឬ​ពាក្យ​ផ្សេង​ៗ​ ​និយាយ​គេចកែ​ ​ដោយ​សំដី​ខាងក្រៅ​ ​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់