ច្រណែន​ ​មិនជា​អ្នកមាន​សេចក្តី​កំណាញ់​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​ពុត​មាយា​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​ពុត​មាយា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​មិនជា​អ្នក​អួតអាង​ ​មិនជា​អ្នកមាន​ពុត​មាយា​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​រឹងរូស​ ​ជា​អ្នកមើល​ងាយ​គេ​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​រឹងរូស​ ​ជា​អ្នកមើល​ងាយ​គេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់