ម្នាល​អាវុសោ​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​មិនជា​អ្នក​រឹងរូស​ ​មិនជា​អ្នកមើល​ងាយ​គេ​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួនឯង​ ​ជា​អ្នក​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួនឯង​ ​ជា​អ្នក​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនជា​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​ ​របស់​ខ្លួនឯង​ ​មិនជា​អ្នក​ប្រកាន់​មាំ​ ​ជា​អ្នក​លះបង់​ទិដ្ឋិ​បាន​ដោយ​ងាយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​ពិចារណា​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់