ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការវៀរហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការបន្ទោបង់ (នូវកាមវិតក្កៈជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការបន្ទោបង់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការចំរើន (សម្ពោជ្ឈង្គទាំង៧) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការចំរើនហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកសង្រួម ដោយការសង្រួម ក្នុងអាសវៈទាំងអស់ ហើយជាអ្នកផ្តាច់ផ្តិលនូវតណ្ហា ញុំាងសំយោជនៈ ឲ្យប្រែប្រួល គឺធ្វើមិនឲ្យមានមន្ទិល ធ្វើនូវទីបំផុតកងទុក្ខ ដោយហេតុដែលបានលះបង់ នូវមានៈចោល ដោយប្រពៃ។ លុះព្រះមានព្រះភាគ ទ្រង់បានសំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ សព្វាសវសំវរសូត្រ ទី២។