មិនជ្រះថ្លា ក្នុងព្រះសាស្តាហើយ ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមឡើយ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាបង្គោលរបស់ចិត្តទី១ ដែលភិក្ខុនោះ មិនបានលះបង់ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យមិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌។បេ។ សង្ស័យមិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លាក្នុងសង្ឃ។បេ។ សង្ស័យមិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លាក្នុងសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យមិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លាក្នុងសិក្ខា ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាបង្គោលរបស់ចិត្តទី៤ ដែលភិក្ខុនោះ មិនបានលះបង់ហើយ យ៉ាងនេះ។