ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាមនុស្សខឹងញ័រ មានចិត្តអាក់អន់។ មានចិត្តដែលទោសគ្របសង្កត់ហើយ មានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាមនុស្សខឹងញ័រ មានចិត្តអាក់អន់ មានចិត្ត ដែលទោសគ្របសង្កត់ហើយ មានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារីហើយ ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាមទេ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាបង្គោលរបស់ចិត្តទី៥ ដែលភិក្ខុនោះ មិនលះបង់ហើយ យ៉ាងនេះ។ បង្គោលរបស់ចិត្តទាំង៥ប្រការនេះ ឈ្មោះថា ភិក្ខុនោះ មិនបានលះបង់ហើយ។
[២២៩] ចំណងរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះ មិនបានផ្តាច់បង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកមិនទាន់