ពេញផ្ទៃ ហើយប្រកបរឿយៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល នូវសេចក្តីលក់ស្រួល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាបរិភោគនូវ ភោជន ដរាប ដល់ឆ្អែត ពេញផ្ទៃ ហើយប្រកបរឿយៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល នូវសេចក្តីលក់ស្រួល ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមឡើយ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាចំណងរបស់ចិត្តទី៤ ដែលភិក្ខុនោះ មិនបានកាត់ផ្តាច់ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុប្រព្រឹត្តនូវព្រហ្មចរិយធម៌ ប្រាថ្នានូវទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹងបានជាទេវតា មានស័ក្តិធំ ឬទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្តនូវព្រហ្មចរិយធម៌ ប្រាថ្នានូវទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹងបានជាទេវតា មានស័ក្តិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចរិយៈនេះ ដូច្នេះ ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកប