រមែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ចិត្តរបស់ភិក្ខុណា ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមហើយ នេះឈ្មោះថា ជាចំណងរបស់ចិត្តទី១ ដែលភិក្ខុនោះ កាត់ផ្តាច់ហើយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ជាអ្នកប្រាសចាកតម្រេកក្នុងកាយ (របស់ខ្លួន) ។បេ។ ប្រាសចាកតម្រេកក្នុងរូប (ខាងក្រៅ)។បេ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមិនបរិភោគភោជន ដរាបដល់ឆ្អែតពេញផ្ទៃ មិនប្រកបរឿយៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល និងសេចក្តីលក់ស្រួល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនបរិភោគភោជន ដរាបដល់ឆ្អែត ពេញផ្ទៃ មិនប្រកបរឿយៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល និងសេចក្តីលក់ស្រួល ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ចិត្តរបស់ភិក្ខុណា រមែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ