ទាំង៥ប្រការនេះ បានកាត់ផ្តាច់ នូវចំណងរបស់ចិត្តទាំង៥ប្រការនេះ។ ភិក្ខុនោះឯង នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាល ក្នុងសាសនានេះ ដូច្នេះ នេះទើបជាឋានៈ។
[២៣៣] ភិក្ខុនោះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយ ឆន្ទសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយ វីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ មានសេចក្តីព្យាយាម ជាគំរប់៥។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ប្រកបដោយអង្គ១៥(១) មួយអន្លើដោយសេចក្តីព្យាយាមមាំ យ៉ាងនេះហើយ ភិក្ខុនោះ គួរដើម្បីទម្លាយ នូវកិលេស គួរដើម្បីត្រាស់ដឹង គួរដើម្បីបាននូវអរហត្ត ជាអនុត្តរធម៌ ដ៏ក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស៊ុតមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ស៊ុតមាន់ទាំងនោះ ដែលមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅ ដោយប្រពៃហើយ ឲ្យចាប់ក្លិនជាតិមាន់ ដោយប្រពៃហើយ។ មេមាន់នោះ មិនបាច់មានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូនមាន់ទាំងនេះ គួរទម្លាយ នូវសម្បកស៊ុត ដោយចុងក្រចក ឬដោយចុងចំពុះ ហើយញាស់ចេញមក ដោយសួស្តី ដូច្នេះ ក៏ពិតមែនហើយ ប៉ុន្តែ

(១) អង្គ១៥នោះគឺ រាប់យកចេតោខីលប្បហាន៥ វិនិពន្ធប្បហាន៥ ឥទ្ធិបាទ៤ ឱស្សោឡ្ហិ១ ផ្សំគ្នាត្រូវជា១៥។ អដ្ឋកថា។