កូនមាន់​ទាំងនោះ​ ​គង់​ទម្លាយ​សម្បក​ស៊ុត​ ​ដោយ​ចុង​ក្រចក​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ដោយ​សួស្តី​បាន​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង១៥​ ​មួយអន្លើ​ ​ដោយ​សេចក្តី​ព្យាយាម​មាំ​ ​យ៉ាងនេះ​ហើយ​ ​ជា​អ្នក​គួរ​ដើម្បី​ទម្លាយ​ ​(​នូវ​កិលេស​)​ ​គួរ​ដើម្បី​ត្រាស់​ដឹង​ ​គួរ​ដើម្បី​បាន​នូវ​អរហត្ត​ ​ជា​អនុត្តរធម៌​ ​ដ៏​ក្សេម​ចាក​យោ​គៈ​ ​ក៏​ដូច្នោះ​ដែរ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ ​ចេ​តោ​ខីល​សូត្រ​ ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​ ​

​ចប់​ ​ចេ​តោ​ខីល​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ៣៩៣ | បន្ទាប់