វន​បត្ថ​សូត្រ​ ​ទី៧​


 [​២៣៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ហេតុ​នៃ​ការ​នៅក្នុង​ព្រៃ​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រុង​ស្តាប់​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ហេតុ​នោះ​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ឥឡូវនេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​២៣៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដងព្រៃ​ណាមួយ​ ​កាល​ភិក្ខុ​នោះ​ចូល​ទៅ​អាស្រ័យ​នូវ​ដងព្រៃ​នោះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏​នៅតែ​មិនបាន​តាំង​មាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏​នៅតែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​នៅតែ​មិនទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ក៏​នៅតែ​មិនទាន់​បាន​ដល់​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់