ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវដងព្រៃនេះ សតិដែលមិនទាន់បានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនទាន់បានខ្ជាប់ខ្ជួន ក៏ខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏បានដល់ ដោយលំដាប់ផង។ គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក។ អាត្មាអញ ចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះ មកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈ ក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ សតិដែលមិនទាន់បានតាំងមាំ