គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​លំបាក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​កាល​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​នូវ​បុគ្គល​នេះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏​នៅតែ​មិនបាន​តាំង​មាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏​នៅតែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​នៅតែ​មិនដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិនទាន់​ដល់​ ​អាត្មាអញ​ ​ក៏​នៅតែ​មិនដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​លំបាក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មិនបាច់​លា​បុគ្គល​នោះ​ទេ​ ​គប្បី​ចៀសចេញ​ទៅ​ ​ក្នុង​ចំណែក​នៃ​រាត្រី​ ​ឬ​ក្នុង​ចំណែក​នៃ​ថ្ងៃ​ ​មិន​គប្បី​ដើរតាម​ ​(​បុគ្គល​នោះ​)​ឡើយ​។​
 [​២៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​បុគ្គល​ណាមួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​បុគ្គល​នោះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏​នៅតែ​មិនបាន​តាំង​មាំ​ដដែល
ថយ | ទំព័រទី ៤០១ | បន្ទាប់