ផ្ទះមកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជៈបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏នៅតែមិនទាន់បានដល់តាមលំដាប់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញ (យ៉ាងនេះ)ហើយ មិនបាច់លាបុគ្គលនោះទេ គប្បីចៀសចេញទៅ មិនត្រូវដើរតាមទេ។
[២៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនបានខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជ