បរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក អាត្មាអញ ចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះមកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនបានខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ