ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏បានដល់តាមលំដាប់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើពិចារណាឃើញ (យ៉ាងនេះ) ហើយ ត្រូវដើរតាមបុគ្គលនោះ មិនត្រូវចៀសចេញទេ។
[២៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនបានខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង