លុះ ទណ្ឌបាណិសក្យៈ ឈរនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា សមណៈជាអ្នកប្រកាន់នូវទិដ្ឋិដូចម្តេច តែងពោលនូវទិដ្ឋិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានបុគ្គលអ្នកប្រកាន់ទិដ្ឋិយ៉ាងណា ដែលមិនមានជម្លោះទាស់ទែងដោយបុគ្គលណាមួយក្នុងលោក មួយទៀត កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាមនូវខីណាសវព្រាហ្មណ៍នោះ ដែលជាអ្នកប្រាសចាកកាមទាំងឡាយ មិនមានសេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រោយ និងការរពឹសដៃជើង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពតូច និងភពធំយ៉ាងណា ម្នាលអាវុសោ តថាគត ក៏ប្រកាន់ទិដ្ឋិយ៉ាងនោះ ពោលទិដ្ឋិយ៉ាងនោះដែរ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបទណ្ឌបាណិសក្យៈងក់ក្បាល លៀនអណ្តាត ហើយដាក់ម្រាមដៃលើថ្ងាសដែលមានផ្នត់បី ក្រោកឡើងកាន់ឈើច្រត់ ចៀសចេញទៅ។
[២៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និគ្រោធារាម លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។
[២៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និគ្រោធារាម លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។