នូវ​សេចក្តី​នៃ​ឧទ្ទេស​នេះ​ ​នឹង​ព្រះមានព្រះភាគ​ចុះ​ ​(​បើ​)​ ​ព្រះមានព្រះភាគ​នៃ​យើង​ ​ទ្រង់​សំដែង​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​ឧទ្ទេស​នោះ​ដូច្នោះ​។​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ហេតុ​ដែល​គួរ​ជ្រាប​ ​ទ្រង់​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ដោយពិត​ណាស់​ ​ព្រះ​តថាគត​នោះ​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​មិន​វិបរិត​កើត​ហើយ​ ​ព្រះអង្គ​ជា​បុរស​ដ៏​ប្រសើរ​ ​ព្រះអង្គ​ជា​អ្នកពោល​នូវ​ធម៌​ ​ជា​អ្នក​ប្រាប់​នូវ​ធម៌​ ​អ្នក​បង្អោន​មក​នូវ​ប្រយោជន៍​ ​អ្នកឲ្យ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ជា​ម្ចាស់​នៃ​ធម៌​ ​កាល​នេះ​ជា​កាលគួរ​ ​ដល់​ព្រះ​តថាគត​នុ៎ះហើយ​ ​យើង​ទាំងឡាយ​ ​គប្បី​សាកសួរ​នូវ​សេចក្តី​ ​នៃ​ឧទ្ទេស​នេះ​ ​នឹង​ព្រះមានព្រះភាគ​ចុះ​ ​(​បើ​)​ ​ព្រះមានព្រះភាគ​ ​នៃ​យើង​ទ្រង់​សំដែង​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​ឧទ្ទេស​នោះ​ដូច្នោះ​ ​ក៏​មែនពិត​ហើយ​ ​ប៉ុន្តែ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ព្រះ​សាស្តា​ទ្រង់​សរសើរ​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នក​ប្រាជ្ញា​ក៏​សរសើរ​ដែរ​ ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នេះ​ ​អាច​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ដោយ​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ឲ្យ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​សូម​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​កុំ​បង្អែបង្អង់​ ​មេត្តា​ចែក​ ​(​សេចក្តី​ឲ្យ​ទាន​)​។​
ថយ | ទំព័រទី ៤១៦ | បន្ទាប់