[២៤៨] ព្រះមហាកច្ចានៈឆ្លើយថា ម្នាលអាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង (ឥឡូវនេះ)។ ភិក្ខុទាំងនោះ ក៏ឆ្លើយតបព្រះមហាកច្ចានៈដ៏មានអាយុថា ព្រះករុណាអាវុសោ។ ព្រះមហាកច្ចានៈដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថ ដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា តែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ទាំងឡាយ ដ៏លាមកនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ម្នាលអាវុសោ ខ្ញុំដឹងច្បាស់នូវសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ដោយពិស្តារយ៉ាងនេះថា ម្នាលអាវុសោ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុប្រសាទ និងរូបារម្មណ៍ ការប្រជុំធម៌៣យ៉ាង (ចក្ខុ១ រូប១ ចក្ខុវិញ្ញាណ១) ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះមានផស្សៈជាបច្ច័យ វេទនាទទួលនូវអារម្មណ៍ណា សញ្ញាក៏ស្គាល់ច្បាស់ នូវអារម្មណ៍នោះ សញ្ញាស្គាល់ច្បាស់ នូវអារម្មណ៍ណា