វិតក្កៈ​ក៏​ត្រិះរិះ​នូវ​អារម្មណ៍​នោះ​ ​វិតក្កៈ​ត្រិះរិះ​ ​នូវ​អារម្មណ៍​ណា​ ​ប​បញ្ច​ធម៌​ ​ធ្វើឲ្យ​យឺតយូរ​នូវ​អារម្មណ៍​នោះ​ ​ប​បញ្ច​ធម៌​ធ្វើឲ្យ​យឺតយូរ​ ​នូវ​អារម្មណ៍​ណា​ ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ ​រមែង​គ្រប​សង្កត់​នូវ​បុរស​ ​ព្រោះ​មាន​ចក្ខុ​ ​និង​រូប​ ​ជាដើម​នោះ​ ​ជាហេតុ​ ​(​ ​សហជាត​ធម៌​ ​ទាំងឡាយ​)​ ​ក្នុង​រូប​ ​ដែលគេ​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​(​បណ្ឌិត​គប្បី​យល់តាម​ន័យ​នេះ​ចុះ​)​។​ ​ម្នាល​អាវុសោ​ ​សោតវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សោត​ប្រសាទ​ ​និង​សទ្ទារម្មណ៍​។​បេ​។​ ​ម្នាល​អាវុសោ​ ​ឃានវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ឃានប្រសាទ​ ​និង​គន្ធារម្មណ៍​.​.​.​។​ ​ម្នាល​អាវុសោ​ ​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ជិវ្ហា​ប្រសាទ​ ​និង​រសារម្មណ៍​.​.​។​ ​ម្នាល​អាវុសោ​ ​កាយវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ប្រសាទ​ ​និង​ផោដ្ឋព្វារម្មណ៍​.​.​។​ ​ម្នាល​អាវុសោ​ ​មនោវិញ្ញាណ​ ​គឺ​ ​អា​វជ្ជ​ន​ចិត្ត​ ​ឬ​ ​ជវនចិត្ត​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​ភវ​ង្គ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ភូមិ៣​ ​ការប្រជុំ​នៃ​ភវ​ង្គ​ចិត្ត​ ​ធម្មារម្មណ៍​ ​និង​មនោវិញ្ញាណ​ ​ទាំង៣​ ​(​នេះ​)​ ​ឈ្មោះថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​មាន​ផស្សៈ​ជា​បច្ច័យ​ ​វេទនា​ទទួល​នូវ​អារម្មណ៍​ណា​ ​សញ្ញា​ក៏​ស្គាល់​ច្បាស់​ ​នូវ​អារម្មណ៍​នោះ​ ​សញ្ញា​ស្គាល់​ច្បាស់​នូវ​អារម្មណ៍​ណា​ ​វិតក្កៈ​ក៏​ត្រិះរិះ​នូវ​អារម្មណ៍​នោះ​ ​វិតក្កៈ​ត្រិះរិះ​នូវ​អារម្មណ៍​
ថយ | ទំព័រទី ៤១៨ | បន្ទាប់