ណា បបញ្ចធម៌ធ្វើឲ្យយឺតយូរនូវអារម្មណ៍នោះ បបញ្ចធម៌ធ្វើឲ្យយឺតយូរនូវអារម្មណ៍ណា ចំណែកនៃបបញ្ចសញ្ញា តែងគ្របសង្កត់នូវបុរស ព្រោះមានអារម្មណ៍នោះ ជាហេតុ (សហជាតធម៌ទាំងឡាយ) ក្នុងអារម្មណ៍ ដែលគេគប្បីដឹងដោយចិត្ត ជាអតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីយល់តាមន័យនេះចុះ។ ម្នាលអាវុសោ កាលបើចក្ខុប្រសាទ រូបបារម្មណ៍ និងចក្ខុវិញ្ញាណមានហើយ បុរសនោះឯង នឹងធ្វើឲ្យប្រាកដ នូវ ផស្សប្បញ្ញត្តិ បាន ហេតុនេះ មានមែន កាលបើ ផស្សប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ វេទនាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ វេទនាបញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ សញ្ញាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ សញ្ញាបញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ វិតក្កប្បញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ វិតក្កប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ បបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិ គឺសំដែងនូវការគ្របសង្កត់ នូវចំណែកនៃបបញ្ចសញ្ញាបាន ហេតុនេះមានមែន។ ម្នាលអាវុសោ កាលបើសោតប្រសាទ និងសទ្ទារម្មណ៍ មានហើយ បុរសនោះឯង...។ កាលបើឃានប្រសាទ និងគន្ធារម្មណ៍ មានហើយ...។ កាលបើជិវ្ហាប្រសាទ និងរសារម្មណ៍ មានហើយ...។ កាលបើកាយប្រសាទ និងផោដ្ឋព្វារម្មណ៍ មានហើយ...។ កាលបើភវង្គចិត្ត ធម្មារម្មណ៍ និងមនោវិញ្ញាណ មានហើយ បុរសនោះឯង នឹងធ្វើ