ចាក់ចោលឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់ចោលក្នុងទឹក ដែលគ្មានសត្វ នេះជាព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំយកអាមិសជាមត៌កឡើយ ឯបិណ្ឌបាតនេះ ក៏ជាអាមិសមួយដែរ បើដូច្នោះ មានតែអាត្មាអញ កុំបរិភោគបិណ្ឌបាតនេះឡើយ នឹងទ្រាំអត់សេចក្តីស្រេកឃ្លាននេះ ឲ្យអស់មួយយប់ មួយថ្ងៃទៅចុះ។ ភិក្ខុនោះ ក៏មិនឆាន់បិណ្ឌបាតនោះឡើយ ហើយទ្រាំអត់សេចក្តីស្រេកឃ្លាននោះ អស់មួយយប់ មួយថ្ងៃយ៉ាងនេះ។ គ្រានោះ ភិក្ខុទីពីរ គិតយ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះ របស់ព្រះមានព្រះភាគ ក៏នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា បើពួកយើងមិនឆាន់ទេ ព្រះមានព្រះភាគ នឹងទ្រង់ចាក់ចោលឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់ចោលក្នុងទឹក ដែលគ្មានសត្វ បើដូច្នោះ មានតែអាត្មាអញ គួរឆាន់ចង្ហាន់បិណ្ឌបាតនេះ ឲ្យបាត់សេចក្តីស្រេកឃ្លាន នឹងបានប្រព្រឹត្តទៅអស់មួយយប់ មួយថ្ងៃនេះឯង។ ភិក្ខុនោះ ក៏ឆាន់ចង្ហាន់បិណ្ឌបាតនោះ បានបន្ទោបង់សេចក្តី