ឲ្យប្រាកដ នូវ ផស្សប្បញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ ផស្សប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ វេទនាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ វេទនាបញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ សញ្ញាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ សញ្ញាបញ្ញត្តិមានហើយ នឹងធ្វើឲ្យប្រាកដនូវ វិតក្កប្បញ្ញត្តិបាន ហេតុនេះមានមែន កាលបើ វិតក្កប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ បបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិបាន ហេតុនេះមានមែន។ ម្នាលអាវុសោ កាលបើចក្ខុប្រសាទមិនមាន រូបារម្មណ៍មិនមាន និងចក្ខុវិញ្ញាណមិនមានហើយ បុរសនោះឯង នឹងធ្វើឲ្យប្រាកដ នូវផស្សប្បញ្ញត្តិបាន ហេតុនេះ មិនមានឡើយ កាលបើផស្សប្បញ្ញត្តិមិនមានហើយ នឹងធ្វើឲ្យប្រាកដនូវ វេទនាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវេទនាបញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវ សញ្ញាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើសញ្ញាបញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវ វិតក្កប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវិតក្កប្បញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវបបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ។ ម្នាលអាវុសោ កាលបើសោតប្រសាទ និងសទ្ទារម្មណ៍ មិនមានហើយ បុរសនោះឯង។បេ។