(សភាវៈនុ៎ះ) ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ នូវសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីឲ្យពិស្តារនេះ ដោយពិស្តារយ៉ាងនេះឯង។ តែថាបើលោកដ៏មានអាយុទាំងឡាយ ចង់ដឹង (សេចក្តីនេះឲ្យច្បាស់លាស់) គប្បីនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ ហើយសាកសួរសេចក្តីនេះចុះ (បើ) ព្រះមានព្រះភាគ នៃយ៉ាងទាំងឡាយ ទ្រង់ព្យាករយ៉ាងណា លោកទាំងឡាយ គប្បីចាំសេចក្តីនោះ យ៉ាងនោះចុះ។
[២៤៩] ភិក្ខុទាំងនោះ ក៏ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះមហាកច្ចានៈដ៏មានអាយុ ហើយក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបអភិវាទ ចំពោះព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ កាលដែលភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានជោគ ដូច្នេះថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ព្រះអង្គទ្រង់សំដែង នូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីដោយពិស្តារ ដល់ពួកខ្ញុំព្រះអង្គថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស