យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានជាតិជាអ្នករិះរំពឹង មានសភាពជាបណ្ឌិត គប្បីកំណត់នូវសេចក្តីនៃធម្មបរិយាយនេះ ដោយបញ្ញាក្នុងកាលណា ក៏បាននូវភាវៈ ជាអ្នកមានចិត្តរីករាយផង បាននូវសេចក្តីជ្រះថ្លានៃចិត្តផង (ក្នុងកាលណោះ) ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកចាំទុកនូវសេចក្តីនោះថា ធម្មបរិយាយនេះ ឈ្មោះមធុបិណ្ឌិកបរិយាយដូច្នេះចុះ។ ព្រះមានព្រះភាគ បានសំដែងព្រះសូត្រនេះចប់ហើយ ព្រះអានន្ទដ៏មានអាយុ ក៏ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មធុបិណ្ឌិកសូត្រ ទី៨។