ទ្វេធា​វិតក្ក​សូត្រ​ ​ទី៩​


 ​[​២៥១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ហើយ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ឆ្លើយតប​ពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​២៥២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​ក្នុង​កាលមុន​ ​អំពី​ការ​ត្រាស់​ដឹង​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ត្រូវ​ធ្វើ​វិតក្កៈ​ ​ឲ្យ​ជា​ចំ​ណែ​ក​ពីរ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​លុះ​ត្រិះរិះ​ដូច្នេះហើយ​)​ ​តថាគត​នោះ​ឯង​ ​ក៏​ធ្វើ​នូវ​កាម​វិតក្កៈ​ ​ព្យាបាទ​វិតក្កៈ​ ​និង​វិ​ហឹ​សវិ​តក្កៈ​នេះ​ ​ឲ្យ​ជា​ចំណែក​ទី១​ ​ធ្វើ​នូវ​នេ​ក្ខម្ម​វិតក្កៈ​ ​អព្យាបាទ​វិតក្កៈ​ ​និង​អវិហឹសា​វិតក្កៈ​នេះ​ ​ឲ្យ​ជា​ចំណែក​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​តថាគត​នោះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​ ​យ៉ាងនេះ​ហើយ​ ​កាម​វិតក្កៈ​នោះ​កើតឡើង​ ​តថាគត​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាម​វិតក្កៈ​នេះ​ ​កើតឡើង​ដល់​តថាគត​ហើយ​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់