កាមវិតក្កៈនោះឯង តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃផង (កាមវិតក្កៈនេះ) ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញថា កាមវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនដូច្នេះ ក៏កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ទើបតែពិចារណាឃើញថា កាមវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃដូច្នេះ ក៏កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ទើបតែពិចារណាឃើញថា កាមវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃ ដូច្នេះ ក៏កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញថា កាមវិតក្កៈនេះ ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ដូច្នេះ កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគតនោះ លះបង់ គឺបន្ទោបង់នូវកាមវិតក្កៈ ដែលកើតឡើងហើយៗ ធ្វើកាមវិតក្កៈនោះ មិនឲ្យសេសសល់នៅ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ជាអ្នកជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស